សូមអរគុណដែលបានចូលទស្សនា​ BLOG ដ៏អស្ចរ្យនេះ​។សូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អ​ ប្រាជ្ញា ឈ្លាសវៃ​ រៀនពូកែ មានអនាគតល្អ​ និង​ កុំភ្លេចនឹកខ្ងុំជានិរន្ត៍ណា។BYE BYE FRIEND ជាទីស្រលាញ់ទាំងអស់គ្នា។

អាសយ័យដ្ធានទំនាក់ទំនង Phone numer:089634822or0888893909 E-mail:youkeosaminy@gmail.com

Tuesday, July 5, 2011

ឪពុកតិរច្ឆាន

ឪពុកតិរច្ឆានប្រាណមិនស្មើសត្វ​      ជីវិតបង់បាត់សំលាប់កូនឯង
អាងឆ្កួតនិងស្រាកូនយំក្តែងៗ           ចាប់ជើងបោកបែនគួរអោយខ្លោចផ្សារ។
កូនតូចពីរឆ្នាំជីវិតបង់ឃ្លាត               ឪពុកចោលម្សៀតគ្មានធម៏មេត្តា
មិនរកមូលហេតុកូនយំយ៉ាងណា     មិនរកបញ្ហាអោយឃើញច្បាស់លាស់។
ព្រហ្មវិហារធម៏ឪពុកទៅណា?           បែរឆ្កួតសុរាឃោរឃៅរស្អុយងំ
អាក្រក់សាមាន្យល្បីក្នុងសង្គម          កូនតូចត្រឹមយំគ្នាទោសដ៍ស្លាប់។
តើមានទៀតទេឪពុកបែបហ្នឹង?         អាក្រក់ដល់ម្លឹងញាតិអើយកុំត្រាប់
កួនយំតិចតួចកុំបីសំលាប់                 ទោសមិនដ៏ស្លាប់ទេណាអ្នកថ្លៃ។
ខ្ញុំសូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ           ក្មេងនោះទៅកាន់ភពសុខសាន្តថ្មី
កើតមកជាតិក្រោយជួបសុខសេរី     ឪពុកមានក្តីមេត្តាសន្តោស។
១.កាពិត

នៅខ្តេតកំពង់ស្ពឺមានឪពុកម្នាក់សំលាប់កូនឯង។ដំបូងឪពុកគេមកពីផឹកស្រាស្រវឹង
ឡូឡាពេញផ្ទះ។ហើយគាត់មានកូនប្រុសម្នាក់អាយុ២ឆ្នាំឯម្តាយគេស្លាប់នៅពេល
ឆ្លងទន្លេព្រោះអស់កំលាំង។ពេលនោះក្មេងក៏យំមិនឈប់ព្រោះមានសត្វមកខាំ។
ក៏ប៉ុន្តែឪពុករបស់គេមិនព្រមពិចារណាមើលយំ​បែរជាចាប់កូនបោកបែនតាមអំពើ
ចិត្តរបស់ខ្លួន។ពេលនោះក្មេងក៏ស្លាប់ភ្លាមមួយរំពេច។ប៉ុន្តែពេលដែលឪពុកគេដឹង
ខ្លួនពីសុរាគាត់ក៏ដឹងពីកំហុសរបស់ខ្លួន។ហើយគេបានឡើងទៅលើផ្ទះរួចចង-ក
សំលាប់ខ្លួនឯង។
២.តម្លៃនៃការអប់រំនៅក្នុងអត្ថបទ

តើអ្នកដឹងទេថាតើតម្លៃអប់រំនៅក្នុងអត្ថបទគឺអ្វី?​​​
តម្លៃអប់រំនៅក្នុងអត្ថបទគឺចង់អោយឪពុកទាំងអស់ចេះយោបយល់ដល់កូនទាំង
អស់គ្នា។ព្រោះថាការប្រើអំពើហិង្សាលើកុមារគឺមិនមែនជាការល្អដែរហើយ
កុមារគឺជាទំពាំងស្នងឬស្សីដើម្បីលើកស្ទួយប្រទេសជាតិយើងទាំងអស់គ្នា
អោយកាន់តែរីកចំរើន។

៣.ការផ្សព្វផ្សាយ

តើការផ្សព្វផ្សាយតម្លៃអប់រំនៅក្នុងអត្ថបទមានអ្វីខ្លះ?
តម្លៃអប់រំនៅក្នុងអត្ថបទទាក់ទងនិងការផ្សព្វផ្សាយ។ការផ្សព្វផ្សាយនៅក្នុងអត្ថបទ
គឺចង់ផ្សព្វផ្សាយដល់ឪពុកទាំងអស់កុំសំលាប់កូនព្រោះកូនដែលយើងខំចិញ្ចឹមថ្នាក់
ថ្នមបមបីតាំងពីតូចរហូតដល់ធំបែរជាហ៊ានលើកដៃសំលាប់កូនខ្លួនឯងវិញ។បច្ចុប្បន្ន
នេះរាជ្ឋាភិបាលបានបង្កើតច្បាប់ថ្មីស្តីពីការជួញដូរកុមារនិងការប្រើអំពើហិង្សាលើ
កុមារ។
២.ចំណាប់អារម្មណ៍ខ្ងុំ
ខ្ងុំមានអារម្មណ៍ស្តោកស្តាយណាស់​ ចំពោះរឿងដែលបានកើតឡើងនេះ។ខ្ងុំសូម
ឧទ្ទិសកុសលដ៏ក្មេងនោះមានឪពុកល្អ ចេះយល់ចិត្ត និង​មានចិត្តធម៌។ចុះមិត្តទាំង
អស់គ្នាគិតយ៉ាងម៉េចដែរ?។

៣.សំដីចេញពីដួងចិត្តម្ចាស់BLOGដ៏អស្ចារ្យ

សូមអរគុណមិត្តទាំងអស់គ្នាដែលបានចូលមើលBLOGដ៏អស្ចារ្យនេះ។សូមអោយ
មិត្តទាំងអស់គ្នាមានសុខភាពល្អ​ កាន់តែឆ្លាតវៃ និង​ រៀនពូកែ។ជួបគ្នានៅឳកាស
ក្រោយនិងសូមអោយមិត្តទាំងអស់គ្នាចូលមកទស្សនាBLOGដ៏អស្ចារ្យនេះទៀត។
BYE BYE!!!មិត្តជាទីស្រលាញ់

អាស័យដ្ឋានទំនាក់ទំនង:
Phone number: 089 63 48 22or0888 893 909


សូមអរគុណ!!!Thank You